khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ បាននាំយកឧបករណ៍តេស្តរហ័សរកវិជ្ជមានមេរោគកូវីដ-១៩ ជូនលោក លោកស្រីមេឃុំ តំណាងឲ្យសមាជិកឃុំទាំង០៩ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង
     
    ចែករំលែក ៖

    ព្រឹកថ្ងៃពុធ ទី១៥ ខែកុម្ភ: ឆ្នាំ២០២៣ ស្ថិតនៅសាលប្រជុំសាលាស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បាននាំយកឧបករណ៍តេស្តរហ័សរកវិជ្ជមានមេរោគកូវីដ-១៩ ចំនួន៤៤ប្រអប់ ដែលជាអំណោយដ៏ថ្លារបស់សម្ដេចវិបុលសេនាភក្ដីប្រធានព្រឹទ្ធសភា ជូនលោក លោកស្រីមេឃុំ តំណាងឲ្យសមាជិកឃុំទាំង០៩ ក្នុងស្រុក ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោកអភិបាលរងស្រុក សរុប១២នាក់។ ក្នុងឱកាសនោះ ឯកឧត្តម បានពាំនាំនូវការសាកសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំព្រឹទ្ធសភា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រធានគណ:កម្មការទី៧ ព្រឹទ្ធសភា ពិសេសក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ និងបានថ្លែងកោតសរសើរនូវស្នាដៃជាផ្លែផ្កា នៃការខិតខំធ្វើឲ្យមូលដ្ឋានមានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ:ល្អ ជីវភាពប្រជាជនកាន់តែប្រសើរ និងលើកពីសមិទ្ធផលសង្គមជាតិ ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្រោយនេះក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ សំណូមពរបន្តយកចិត្តទុកដាក់បន្ថែម ៖
    -ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព
    -ការផ្ដល់សេវាសាធារណ:ជូនប្រជាជនឲ្យបានឆាប់ និងទាន់ពេល
    -ជម្រុញការចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជម្រុញ
    -ការប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាព
    -ការងារធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋ
    -ខិតខំដោះស្រាយបញ្ហាប្រឈមនានាឲ្យអស់លទ្ធភាព ពិសេសដោះស្រាយជម្លោះក្នុងមូលដ្ឋានក្រៅប្រព័ន្ធតុលាការ។
    -និងបន្តប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ធនធានសរុប ដោយធ្វើសកម្មភាពឲ្យបានព្រមៗគ្នា ដើម្បីទទួលជ័យជម្នះនាពេលខាងមុខ។ ចុងបញ្ចប់ ឯកឧត្តម បានឧបត្ថម្ភថវិកាមួយចំនួនដល់អ្នកចូលរួមផងដែរ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅភូមិបាគង
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ អញ្ជើញស្តាប់បទបង្ហាញរបស់អគ្គនាយកដ្ឋានស្រាវជ្រាវលើសេចក្តីព្រាងច្បាប់ចំនួន២
    thumbnail
     
    សារលិខិតអបអរសាទររបស់ គណៈកម្មការទី៤ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
    thumbnail
     
    សារលិខិតអបអរសាទររបស់ គណៈកម្មការទី៦ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ